នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ « សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ » ក្រោមអធិបតីភាពលោក ថោង វ៉ាន់វីរ៉ាវុឌ្ឍី អនុប្រធានមន្ទីរ តំណាងលោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីនារីនៅតាមការិយាល័យ-អង្គភាពក្រោមឱវាទមន្ទីរចំនួន៣១នាក់ (មន្ត្រីនារីក្របខ័ណ្ឌ២៩នាក់ មន្ត្រីនារីជាប់កិច្ចសន្យា២នាក់) ដើម្បីរំលឹកពីការតស៊ូរបស់ស្ត្រីក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព និងការអនុវត្តសិទ្ធិស្មើភាពគ្មារវាងបុរសនិងស្ត្រីក្នុងសង្គម ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រីកភាពអង់អាចចំពោះស្ត្រីនិងក្មេងស្ត្រីគ្រប់រូបនៅកម្ពុជា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។ ជាមួយគ្នានោះក៏បានឧបត្ថម្ភដល់មន្ត្រីនារីទាំងអស់ជាថវិកា ក្នុងម្នាក់ ចំនួន ១០០ ០០០ រៀល និងបាច់ផ្កាអនុស្សារីយ៍ ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម