មាតិកា
អំពីមន្ទីរ

សេចក្តីផ្តើម

    ភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៍ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។

    រាជធានីភ្នំពេញ មានផ្ទៃដីសរុប ៦៩៥,៤៦គីឡូម៉ែត្រក្រឡា មាន ១៤ខណ្ឌ ១០៥សង្កាត់ និង៩៥៣ភូមិ មានគ្រួសារប្រជាជនសរុបចំនួន ៣៨៦ ៨៤១គ្រូសារ ប្រជាជនសរុប ១ ៨៦៧ ៩៨៧នាក់(ស្រី៩៦៨ ២០០នាក់) មានទីតាំងស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ជាចំណុចប្រសព្វរវាង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ខាង​លិច​ទល់​នឹង​​ស្រុកអង្គស្នួល ខាងកើតទល់នឹងក្រុងអរិយក្សត្រ ស្រុកកៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល ស្រុកពញាឮ ខាង​ត្បូង​ទល់​នឹង​​ស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ មានអាសយដ្ឋាននៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តួនាទី និងភារកិច្ចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

     មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន។

មន្ទីរកសិកម្មរាជធានី ខេត្តមានមុខងារ និងភារកិច្ចដូចតទៅ ៖

  • លើកផែនការដឹកនាំនិងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងរាជធានី ខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ។
  • គ្រប់គ្រងទិន្ន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការនិងវិធានការអភិវឌ្ឍវិស័យកសិកម្ម
  • លើកគម្រោងកម្មវិធីចំណូល ចំណាយ តាមដានពីការអនុវត្តនិងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថវិករដ្ឋ
  • គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្ត ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់
  • រៀបចំកម្មវិធីបណ្តុះបណ្តាលនិងបំពាក់បំប៉ន ពង្រឹងសម្ថភាពមន្ត្រីបុគ្គលិក
  • ផ្សព្វផ្សាយ ជម្រុញ ណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យអង្គភាពចំណុះ បណ្តាការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ និងមណ្ឌលកសិកម្មឃុំ សង្កាត់
  • ផ្តល់ការគាំទ្រនិងផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករនិងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈសមាគមនានានិងបង្កើតសហគមន៍អភិវឌ្ឍនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីកែលម្អ ផលិតកម្មនិងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក
  • ចូលរួម សហការក្នុងការអនុវត្ត វិធានការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍ អភិរក្សរបស់ក្រសួង
  • ចាត់ចែងការងារអន្តរាគមន៍ ទប់ស្កាត់​បង្ការ និង​រាយការណ៍សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលរាជធានី ខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវបណ្តាសមាសភាព ភយន្តរាយ​ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែកដែលកើតមាន
  • ធ្វើជាដៃគូដ៏ល្អនិងមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តការជាមួយបណ្តាមន្ទីរនានា
  • អង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត រាជធានី
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឲ្យ ។

មន្ទីរកសិកម្មរាជធានី ខេត្ត ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន ជាជំនួយការតាមការចាំបាច់:

ប្រធានមន្ទីរ:

   ទទួលខុសត្រូវដំណើរការគ្រប់សកម្មភាពការងារអង្គភាពរបស់ខ្លួនត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាម្រមាញ់ និងនេសាទ និងរដ្ឋបាលរាជធានី ខេត្ត នូវរាល់ការងារវិស័យកសិកម្មតាមដានកិច្ចអនុវត្តន៍បទបញ្ជានិងការណែនាំរបស់ថ្នាក់លើក្នុងក្របខ័ណ្ឌច្បាប់ និងត្រូវទទួលវិន័យចំពោះអំពើអសកម្មរបស់ខ្លួន ។

.អនុប្រធានមន្ទីរ :

  • ជួយការងារប្រធានមន្ទីរតាមការប្រគល់ភារកិច្ចពីប្រធានមន្ទីរ
  • ទទួលខុសត្រូវចំពោះមុខប្រធានមន្ទីរ លើការងារដែលបានបែងចែកនិងប្រគល់ឲ្យ និងមានភារកិច្ចចូលរួមទទួលខុសត្រូវជាមួយប្រធានក្នុងការដឹកនាំវិស័យកសិកម្មក្នុងរាជធានី ខេត្ត ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ មានអង្គភាព ការិយាល័យជំនាញដូចខាងក្រោម៖

ការិយាល័យ និងអង្គភាពក្រោមឱវាទមន្ទីរៈ

១.ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ

២.ខណ្ឌរដ្ឋបាលជលផលភ្នំពេញ

៣.ការិយាល័យរដ្ឋបាល បុគ្គលិក

៤.ការិយាល័យផែនការ គណនេយ្យ

៥.ការិយាល័យនីតិកម្មកកសិកម្ម

៦.ការិយាល័យផលិតកម្ម និងបសុព្យាបាល

៧.ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម

៨.ការិយាល័យផ្សព្វផ្សាយកសិកម្ម

៩.ការិយាល័យគ្រឿងយន្តកសិកម្ម

១០.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម

១១.ការិយាល័យកសិឧស្សាហកម្ម

១២.ការិយាល័យកៅស៊ូ

     ការិយាល័យនីមួយៗ ត្រូវចែកចញជាផ្នែកចំណុះផ្សេងៗ។ការបង្កើតផ្នែកចំណុះការិយាល័យ និងភារកិច្ចរបស់ផ្នែកនីមួយៗ​ ត្រូវកំណត់សម្រេចដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ស្ថានភាពមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា(ឆ្នាំ២០២៥)៖

     មន្រ្តីក្របខ័ណ្ឌកំពុងបម្រើការងារក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ មានចំនួន១៥៥នាក់ (ស្រី៣០នាក់) ក្នុងនោះមន្ត្រីក្របខ័ណ្ឌ“ក” ចំនួន៨២នាក់(ស្ត្រី១០នាក់) ក្របខ័ណ្ឌ“ខ” ចំនួន៤៤នាក់  (ស្ត្រី១៤នាក់) ក្របខ័ណ្ឌ“គ” ចំនួន២៩នាក់(ស្ត្រី៦នាក់) និងមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន៨នាក់(ស្រី២នាក់)។

  មន្រ្តីរាជការមានកម្រិតជំនាញ ថ្នាក់បណ្ឌិត ២នាក់​(ស្រ្តី០នាក់) ថ្នាក់អនុបណ្ឌិត ៣១នាក់​(ស្រ្តី០៥នាក់) បរិញ្ញាបត្រ ៧១នាក់(ស្រ្តី០៧នាក់) បរិញ្ញាបត្ររង ៣៤នាក់(ស្រ្តី១៣នាក់) បឋម១៣នាក់(ស្រ្តី០៤នាក់) និងគ្មានសញ្ញាបត្រ ០៤នាក់(ស្រ្តី០១នាក់)។

        មន្រ្តីនៅតាមអង្គភាព និងការិយាល័យជំនាញក្រោមឱវាទមន្ទីរ ៖

ថ្នាក់ដឹកនាំមន្ទីរសរុប   ០៤នាក់​ (ប្រធានមន្ទីរ ០១រូប និងអនុប្រធានមន្ទីរ ០៣រូប)

អង្គភាព និងការិយាល័យជំនាញសរុប ១៥១នាក់(ស្រ្តី៣០នាក់) 

  • ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ   ៥១នាក់(ស្រ្តី១នាក់)
  • ខណ្ឌរដ្ឋបាលជលផលភ្នំពេញ ​ ២៨នាក់(ស្រ្តី៥នាក់)
  • ការិយាល័យរដ្ឋបាល បុគ្គលិក ០៤នាក់(ស្រ្តី១នាក់)
  • ការិយាល័យផែនការ គណនេយ្យ ០៦នាក់(ស្រ្តី៣នាក់)
  • ការិយាល័យផលិតកម្ម និងបសុព្យាបាល  ៣០នាក់(ស្រ្តី៦នាក់)
  • ការិយាល័យផ្សព្វផ្សាយកសិកម្ម  ០៤នាក់(ស្រ្តី២នាក់)
  • ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ០៦នាក់(ស្រ្តី៣នាក់)
  • ការិយាល័យគ្រឿងយន្តកសិកម្ម ០៥នាក់(ស្រ្តី៣នាក់)
  • ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ០៥នាក់(ស្រ្តី៣នាក់)
  • ការិយាល័យនីតិកម្មកសិកម្ម ០៦នាក់(ស្រ្តី៣នាក់)
  • ការិយាល័យកសិឧស្សាហកម្ម  ០៣នាក់(ស្រ្តី០នាក់) 
  • ការិយាល័យកៅស៊ូ ០៣នាក់(ស្រ្តី០នាក់)។ 
ចំនួនអ្នកចូលទស្សនា
Flag Counter