ពិធីបិទកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ
ចេញ​ផ្សាយ ៣១ មករា ២០២០
858

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០
នៅភោជនីយដ្ឋានទន្លេបាសាក់២ បានរៀបចំពិធីបិទ កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយរាល់បញ្ហាប្រឈមដែលការិយាល័យ និងអង្គភាពជំនាញបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក និងវិធានការសម្រាប់អនុវត្តបន្តឆ្នាំ២០២០ អោយកាន់មានប្រសិទ្ធិភាព។ កិច្ចប្រជុំ នេះមានការអញ្ជើញចូលរួមពីអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ សរុបចំនួន ១០២នាក់ ក្នុងនោះមាន ស្រី ២៣ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter