#ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ
បានបើកកិច្ចប្រជុំពិភាក្សាលើការងាររៀបចំរបាយការណ៍ និងការងារផ្សេងៗ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ពិន ផាន់នី
អនុប្រធានមន្ទីរ លោក ហ៊ិន បុិច អនុប្រធានមន្ទីរ នាយខណ្ឌរដ្ឋាលព្រៃឈើ នាយខណ្ឌរដ្ឋបាលជលផល និងលោក លោកស្រី ប្រធាន អនុប្រធានគ្រប់ការិយាល័យកសិកម្មក្រោមឱវាទមន្ទីរទាំងអស់បានចូលរួម។
#បានប្រជុំពិភាក្សាលើចំណុច ៣ធំៗ ៖
១.ទំរងរបាយការណ៍ផ្សេងៗ
២. វឌ្ឍនភាពផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម(២០១៩-២០២៣)
៣. បញ្ហាប្រឈមផ្សេងៗ និងដំណោះស្រាយ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម