ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩
#មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញបានចាត់តាំងមន្ត្រីពីររូបក្នុងការិយាល័យផែនការ គណនេយ្យ មានអនុប្រធានមួយរូប និងមន្ត្រីមួយរូបឲ្យចូលរួមវគ្គបណ្ដុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) នៅអគ្គនាយកដ្ឋានរតនាគារជាតិដែលមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីររ៉ែ និងថាមពល សម្រាប់ដំណាក់កាលទី១ ជំហានទី៣ ដែលមានសិក្ខាកាមចូលរួមចំនួន១៦០ នាក់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម