កិច្ចអញ្ជើញផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការរបស់មន្ទីរមុខងារសាធារណៈ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៧ តុលា ២០១៩
458

#ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ស្រូវនឹងថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨ៈ៣០នាទីព្រឹក នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចាប់ផ្តើមកិច្ចប្រជុំផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការដោយមានអញ្ជើញចូលរួមពីមន្ទីរមុខងារសាធារណៈ

         សមាសភាពផ្គូរផ្គង៖

           -អនុប្រធាន និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈ

           -ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់​ និងនេសាទរាជធានីភ្នំពេញ

         ការផ្ទៀងផ្ទាត់៖

            -ដោយយកតារាងបៀវត្សមន្ត្រីរាជការខែតុលា សម្រាប់ផ្ទៀងផ្ទាត់

            -ហៅឈ្មោះមន្ត្រីរាជការម្តងម្នាក់ៗតាមតារាងបៀវត្សដោយផ្ទៀងផ្ទាត់លើបណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណរហូតគ្រប់ចំនួន

កិច្ចផ្ទៀងផ្ទាត់ត្រូវបានបញ្ចប់នៅម៉ោង១១ និង៣០នាទីនៅថ្ងៃខែឆ្នាំដដែលដោយរលូន និងទទួលបានលទ្ធផលល្អតាមការព្រៀងទុក។

 

ចំនួនអ្នកចូលទស្សនា
Flag Counter