ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៩ ថ្នាក់រាជធានី ក្នុងបរិវេណវត្ត និគ្រោធវ័ន ហៅវត្តគល់ទទឹង ដែលស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ មន្រ្តីនៃអង្គភាពក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ លោកអភិបាល អភិបាលរងខណ្ឌ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ក្នុងពិធីនេះបានដាំកូនឈើចម្រុះដូចជា ក្រញូង នាងនួន ធ្នង់ គគី ឈើទាល រាំងភ្នំ គីនីន ត្របែកព្រៃ ក្ងោក ខ្នុរ នៅក្នុងបរិវេណវត្ត សាលារៀន និងតាមផ្លូវចំនួន ៩១៩ដើម ហើយបានដាំក្នុងបរិវេណប្រារព្ធពិធីចំនួន ៤២៥ដើម និងផ្តល់ជូនរដ្ឋបាលខណ្ឌទាំង១៤ នូវកូនឈើចម្រុះចំនួន ៤២០០ដើម សម្រាប់ដាំតាមទីសាធារណៈ និងចែកជូនប្រជាពលរដ្ឋដាំតាមលំនៅដ្ឋាន។