ថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ
បានបើកកិច្ចប្រជុំ ស្តីពីការពង្រឹងវិធានការពារ និងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ចាន់ រិទ្ធី ប្រធានមន្ទីរ ដែលមានការចូលរួមពីលោកប្រធាន អនុប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល មន្រ្តីបសុពេទ្យប្រចាំខណ្ឌ មន្រ្តីបសុពេទ្យប្រចាំសត្តឃាតដ្ឋាន និងមន្រ្តីក្រុមអន្តរាគមន៍ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម