ពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា
ចេញ​ផ្សាយ ១៤ មិថុនា ២០១៩
428

ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានដឹកនាំលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយរងខណ្ឌរដ្ឋបាលជលផល លោកប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ចូលរួមពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាស្តីពី "ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ" ជូនមន្ត្រីរាជការ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក ជំទាវប្រធានអង្គភាពជំនាញ និងមន្រ្តីរាជការក្រោមឱវាទយ៉ាងច្រើនកុះករ។

ចំនួនអ្នកចូលទស្សនា
Flag Counter