កិច្ចប្រជុំពិភាក្សាស្តីពីគម្រោងការផ្តល់វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយ ស្តីពីការការពារការពុលមេតាណុលនៅក្នុងផលិតផលស្រាស
ចេញ​ផ្សាយ ១១ កុម្ភៈ ២០១៩
1,227

ថ្ងៃចន្ទ័ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២:០០នាទីរសៀល នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានប្រារព្វកិច្ចប្រជុំពិភាក្សាស្តីពីគម្រោងការផ្តល់វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយ ស្តីពីការការពារការពុលមេតាណុលនៅក្នុងផលិតផលស្រាស ដល់អ្នកលក់និងអ្នកទទួលទានស្រាស នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩  ដោយមានការចូលរួមពីមន្ត្រីនាយកដ្ឋានកសិឧស្សាហកម្ម មន្រ្តីអង្គការ JICA លោក អ៊ឹង រដ្ឋវិបុល ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ប៉ុក វីរៈ ប្រធានការិយាល័យ​រដ្ឋបាល បុគ្គលិក  ក្រោមអធិបតីភាព លោក ហ៊ិន ប៉ិច អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ។

ចំនួនអ្នកចូលទស្សនា
Flag Counter