ថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២:៣០នាទីរសៀល នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានប្រារព្វកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹងការគ្រប់គ្រង និងកែលំអអនាម័យសត្តឃាតដ្ឋាន ការពិឃាតសត្វគោ ក្របី ជ្រូក និងបក្សីប្រកបដោយមនុស្សធម៌ក្នុងរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយលោកប្រធាននាយកដ្ឋាន និងមន្ត្រីនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាព លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញដែលមានការចូលរួមពីលោកប្រធាននិងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងម្ចាស់សត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ សរុបចំនួន ៣៥នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម