ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២:០០រសៀល នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានប្រជុំស្តីពីរបាយការណ៍សកម្មភាពនិងលទ្ធផលការងារប្រចាំខែមករាឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យជំនាញ លោកនាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងលោក លោកស្រីប្រធានការិយាល័យកសិកម្មខណ្ឌ សរុបចំនួន ២២នាក់ ក្នុងនោះស្រី៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម