នៅរសៀលថ្ងៃព្រហស្បត៌ ៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលារាជធានីភ្នំពេញបានធ្វើពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ ត្រូវតែងតាំងលោក ចាន់ រិទ្ធី ជាប្រធានមន្ទីរថ្មី ដោយលោក សៀង បូរិន ត្រូវផ្លាស់ប្តូរមុខតំណែងទៅបំពេញការងារថ្មី។ ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាពលោក នុត ចាន់សុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រី ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ប្រមាណជាង២០០នាក់៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម