ថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨ លោក អ៊ុច ប៊ុណ្ណៈ ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨ នៅតាមបណ្តាខណ្ឌជុំវិញរាជធានីភ្នំពេញ ដែលអនុវត្តបានចំនួន ៩ ០៤២ ហ.ត (= ៩៥,៨៦% នៃផែនការប្រចាំឆ្នាំ) ហើយប្រជាកសិករចាប់ផ្តើមប្រមូលផលបានចំនួន ១២២ ហ.ត ដែលបរិមាណផលសរុប ៣៣១,៨ ត គិតជាទិន្នផល ២,៧២ ត/ហត នឹងបច្ចុប្បន្នកសិករកំពុងបង្កបង្កើនផលស្រូវបង្កើនរដូវជាបន្តទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម