ថ្ងៃសុក្រ១២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្មរាជធានីភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រថ្មីដល់សហគមន៏កសិកម្មទាំង១២ ក្រោមអធិបតីភាពលោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ លោក គង់ ពិសិដ្ឋ ប្រធាននាយកដ្ឋានកសិកម្ម (ចុះបញ្ជីសហគមន៍កសិកម្ម) លោក ឈន លក ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្មរាជធានីភ្នំពេញ រួមទាំងមន្ត្រីក្នុងការិយាល័យ និងគណៈកម្មការសហគមន៏កសិកម្មទាំង១២ ក្នុងរាជធានីភ្នំពេញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម