សកម្មភាពមន្រ្តីខណ្ឌរដ្ឋបាលជលផលភ្នំពេញ បានចុះបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បាន១ករណីទៀត
ចេញ​ផ្សាយ ២១ សីហា ២០១៨
1,460

ថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផលភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បាន១ករណីទៀតរួមមាន:
លូស្បៃចំនួន ០៦ មាត់ របាំងស្បៃមុងប្រវែង ២០០ម៉ែត្រ បង្គោលចំនួន ៨០ដើម វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែង រីឯកូនត្រីចំរុះចំនួន ៥០គក្របានលែងចូលបឹងវិញ ។

ចំនួនអ្នកចូលទស្សនា
Flag Counter