ថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផលភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសជលផលនៅចំនុចបឹងសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បាន១ករណីរួមមាន:
លូស្បៃមុង ១៥ មាត់ របាំងស្បៃមុងប្រវែង ៣០០ម៉ែត្រ បង្គោលចំនួន ១៥០ដើម វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែង រីឯកូនត្រីចំរុះចំនួន ១៥០គក្របានលែងចូលបឹងវិញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម