ថ្ងៃច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ខណ្ឌរដ្ឋបាលជលផលភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានចុះបង្រ្កាបបទល្មើសជលផលនៅចំនុចបឹងកប់ស្រូវ ខណ្ឌព្រែកព្នៅ បាន០១ករណី វត្ថុតាងរួមមានលូស្បៃមុងចំនូន០៦ មាត់ របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ ចាក់លែងកូនត្រីចំរុះប្រមាណ ១០គក្រ ចូលបឹងវិញ រីឯវត្ថុតាងបានដុតបំផ្លាញចោលនៅនឹងកន្លែង។