ថ្ងៃសុក្រ ១៤ រោច ខែ ទុយិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូងនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៨ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានប្រារព្វពិធីរុក្ខទិវាដាំឈើដើម្បីអបអរសាទររុក្ខទិវា ៩កក្កដា នៅសាលាបឋមសិក្សា តេជោ ហ៊ុន សែន ត្រពាំងរាំង ដែលស្ថិតនៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោម អធិបតីភាព ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណ:អភិបាលរាជធានីភ្នំពេញ។ ក្នុងពិធីនេះបានដាំកូនឈើសរុបចំនួន៣.៥៧៩ដើម ក្នុងនោះបានដាំនៅតាមបណ្តោយផ្លូវឈ្នះឈ្នះ ចាប់ពីរង្វង់មូលស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៤ ដោយដាំដើមគីនីន ឬដើមគ្រាប់បែក និងដើមរាំងទឹក សរុបចំនួន ៣.៣៦០ដើម និងដាំនៅទីតាំងប្រារព្ធពិធីក្នុងបរិវេណសាលានាពេលនេះមានដាំកូនឈើសរុបចំនួន២១៩ដើម មានដើមក្រញូង, ធ្នង់, នាងនួន, សាគូរ៉ា, រាំងទឹក និងដើមគីនីន ព្រមទាំងបានចែកជូនកូនឈើសរុបចំនួន៣.០០០ដើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម